ព្រះត្រៃបិដក ភាគ ៨១

ការ​រឭក ការ​នឹកឃើញ។បេ។ ការ​រឭក​ត្រូវ សតិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សតិ​ប្ប​ដ្ឋាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សតិ​ប្ប​ដ្ឋាន។ ចុះ​ភិក្ខុ​ពិចារណា​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិបទា ទន្ធា​ភិ​ញ្ញា (ភិក្ខុ​នេះ) ឈ្មោះថា ពិចារណា​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ ក្នុង​សម័យ​នោះ ការ​នឹក​រឭក ការ​នឹកឃើញ។បេ។ ការ​រឭក​ត្រូវ សតិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សតិ​ប្ប​ដ្ឋាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សតិ​ប្ប​ដ្ឋាន។ ចុះ​ភិក្ខុ​ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកៈ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិបទា ទន្ធា​ភិ​ញ្ញា (ភិក្ខុ​នេះ) ឈ្មោះថា ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត ក្នុង​សម័យ​នោះ ការ​រឭក ការ​នឹកឃើញ។បេ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637647420378962973
ទៅកាន់ទំព័រ៖