ព្រះត្រៃបិដក ភាគ ៨១

ក្នុង​ធម៌​ទាំងឡាយ ក្នុង​សម័យ​នោះ ការ​រឭក ការ​នឹកឃើញ។បេ។ ការ​រឭក​ត្រូវ សតិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សតិ​ប្ប​ដ្ឋាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សតិ​ប្ប​ដ្ឋាន។
 [២០៦] សតិ​ប្ប​ដ្ឋាន ៤។ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណា​នូវ​កាយ​ក្នុង​កាយ ១ ពិចារណា​នូវ​វេទនា ក្នុង​វេទនា​ទាំងឡាយ ១ ពិចារណា​នូវ​ចិត្ត ក្នុងចិត្ត ១ ពិចារណា​នូវ​ធម៌ ក្នុង​ធម៌​ទាំងឡាយ ១។
 [២០៧] ចុះ​ភិក្ខុ​ពិចារណា​នូវ​កាយ​ក្នុង​កាយ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកៈ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្ដៈ) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​ក៏​មាន។បេ។ អវិ​ក្ខេ​បៈ​ក៏​មាន ធម៌​ទាំងនេះ ជាកុសល ភិក្ខុ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637647420881619210
ទៅកាន់ទំព័រ៖