ព្រះត្រៃបិដក ភាគ ៨១
ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើនហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវកាយក្នុងកាយ ក្នុងសម័យនោះ ការរឭក ការនឹកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិប្បដ្ឋាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយសតិប្បដ្ឋាន។ ចុះភិក្ខុពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្ដៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើនហើយ (ភិក្ខុនេះ) ឈ្មោះថា ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ក្នុងសម័យនោះ ការរឭក ការរឭកឃើញ។បេ។ ការរឭកត្រូវ សតិសម្ពោជ្ឈង្គ
ID: 637647421096463071
ទៅកាន់ទំព័រ៖