ព្រះត្រៃបិដក ភាគ ៨១

ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ទេ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ឡើយ គឺជា​ធម៌​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ។ សតិ​ប្ប​ដ្ឋាន ៤ មិនមែន​សញ្ញោជនៈ។បេ។ មិនមែន​គន្ថៈ។បេ។ មិនមែន​ឱឃៈ។បេ។ មិនមែន​យោ​គៈ។បេ។ មិនមែន​នី​វរ​ណៈ។បេ។ មិនមែន​បរា​មា​សៈ។បេ។ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ចិត្ត ជា​ចេតសិក ប្រកបដោយ​ចិត្ត ច្រឡំ​ដោយចិត្ត តាំង​ឡើង​ដោយចិត្ត កើតជា​មួយ​នឹង​ចិត្ត ប្រព្រឹត្តទៅ​តាមចិត្ត ច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ជា​ខាងក្រៅ មិនមែន​ឧបា​ទា ដែល​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក។ សតិ​ប្ប​ដ្ឋាន ៤ មិនមែន​ឧបាទាន។បេ។ មិនមែន​កិលេស។បេ។ មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា ប្រកបដោយ​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637647423146307392
ទៅកាន់ទំព័រ៖