ព្រះត្រៃបិដក ភាគ ៨១
[២២០] ត្រង់ពាក្យថា សង្វាត មានសេចក្តីថា បណ្តាពាក្យទាំងនោះ សេចក្តីសង្វាត តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា សេចក្តីសង្វាត ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយសេចក្តីសង្វាតនេះ ព្រោះហេតុនោះ ទើបពោលថា សង្វាត។
[២២១] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការព្យាយាម តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈណា នេះហៅថា ការព្យាយាម ភិក្ខុប្រារព្ធ កាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការព្យាយាមនេះ ព្រោះហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។
[២២២] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនោះ ព្រោះហេតុនោះ ទើបពោលថា ផ្គងចិត្ត។
ID: 637647424696931864
ទៅកាន់ទំព័រ៖