ព្រះត្រៃបិដក ភាគ ៨១
[២៣៣] ត្រង់ពាក្យថា ប្រារព្ធព្យាយាម មានសេចក្តីថា បណ្តាពាក្យទាំងនោះ ការព្យាយាម តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ការព្យាយាម ភិក្ខុប្រារព្ធកាន់យកត្រូវ គប់រក អប់រំ ធ្វើឲ្យច្រើន នូវការព្យាយាមនេះ ព្រោះហេតុនោះ ទើបពោលថា ប្រារព្ធព្យាយាម។
[២៣៤] ត្រង់ពាក្យថា ផ្គងចិត្ត មានសេចក្តីថា បណ្តាពាក្យទាំងនោះ ចិត្ត តើដូចម្តេច។ ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះណា នេះហៅថា ចិត្ត ភិក្ខុផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់ទុកនូវចិត្តនេះ ព្រោះហេតុនោះ ទើបពោលថា ផ្គងចិត្ត។
[២៣៥] ត្រង់ពាក្យថា ប្រឹងប្រែង មានសេចក្តីថា បណ្តាពាក្យទាំងនោះ សម្មប្បធាន តើដូចម្តេច។ សេចក្តីប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មប្បធាន ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយសម្មប្បធាន។
ID: 637647426239276129
ទៅកាន់ទំព័រ៖