ព្រះត្រៃបិដក ភាគ ៨១

 [២៣៨] ចុះ​ភិ​ក្ខុញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះបង់​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ភិក្ខុ​ឈ្មោះថា ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង។
 [២៣៩] ត្រង់​ពាក្យ​ថា ញុំាង​ឆន្ទៈ​ឲ្យ​កើត។បេ។ ត្រង់​ពាក្យ​ថា សង្វាត។បេ។ ត្រង់​ពាក្យ​ថា ប្រារព្ធ​ព្យាយាម។បេ។ ត្រង់​ពាក្យ​ថា ផ្គង​ចិត្ត។បេ។ ត្រង់​ពាក្យ​ថា ប្រឹងប្រែង មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ សម្ម​ប្ប​ធាន តើ​ដូចម្តេច។ សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្ម​ប្ប​ធាន ពួក​ធម៌​ដ៏​សេស ក៏​ឈ្មោះថា ប្រកប​ដោ​យស​ម្ម​ប្ប​ធាន។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637647426708025490
ទៅកាន់ទំព័រ៖