ព្រះត្រៃបិដក ភាគ ៨១

 [២៤៥] ត្រង់​ពាក្យ​ថា ផ្គង​ចិត្ត មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត ភិក្ខុ​ផ្គង តម្រង់ ជ្រោមជ្រែង ទប់ទល់​ទុក​នូវ​ចិត្ត​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ផ្គង​ចិត្ត។
 [២៤៦] ត្រង់​ពាក្យ​ថា ប្រឹងប្រែង មាន​សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ សម្ម​ប្ប​ធាន តើ​ដូចម្តេច។ សេចក្តី​ប្រារព្ធ​ព្យាយាម​ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្ម​ប្ប​ធាន ពួក​ធម៌​ដ៏​សេស ដែល​ប្រកប​ដោ​យស​ម្ម​ប្ប​ធាន (ក៏​ឈ្មោះថា សម្ម​ប្ប​ធាន​ដែរ)។
 [២៤៧] បណ្តា​ពាក្យ​ទាំងនោះ សម្ម​ប្ប​ធាន តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ វីរិយៈ
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637647427573807080
ទៅកាន់ទំព័រ៖