ព្រះត្រៃបិដក ភាគ ៨១

សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្ម​ប្ប​ធាន ពួក​ធម៌​ដ៏​សេស ក៏​ឈ្មោះថា ប្រកប​ដោ​យស​ម្ម​ប្ប​ធាន។

ចប់ អភិធម្ម​ភា​ជនីយ។


 [២៤៨] សម្ម​ប្ប​ធាន ៤ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើត មិន​ឲ្យ​កើតឡើង ១ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ដែល​កើតឡើង​ហើយ ១ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ១ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​កើត​ហើយ ឲ្យ​ឋិតនៅ មិន​ឲ្យ​វិនាស ឲ្យ​រឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើន​ពេញលេញ។ បណ្តា​សម្ម​ប្ប​ធាន​ទាំង ៤ សម្ម​ប្ប​ធាន​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ជាស​រណៈ​ប៉ុន្មាន ជា​អរណៈ​ប៉ុន្មាន។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637647427828962861
ទៅកាន់ទំព័រ៖