ព្រះត្រៃបិដក ភាគ ៨១
[២៤៩] សម្មប្បធាន ៤ ជាកុសលតែមួយយ៉ាង ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនា តែមានវិបាកធម៌ជាប្រក្រតី ដែលកិលេសមានតណ្ហា ជាដើមមិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខា តែមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ជារបស់សេក្ខបុគ្គល មានប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបានដ៏ឧត្តម មានសភាពត្រូវ និងទៀង មិនមានមគ្គជាអារម្មណ៍ មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាអធិបតីក៏មាន ដែលកើតឡើងហើយក៏មាន មិនទាន់កើតហើយក៏មាន មិនគួរពោលថា បម្រុងនឹងកើតទេ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
ID: 637647428026150443
ទៅកាន់ទំព័រ៖