ព្រះត្រៃបិដក ភាគ ៨១
[២៥០] សម្មប្បធាន ៤ មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុឡើយ គ្រាន់តែប្រកបដោយហេតុ តែមិនមែនហេតុ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ។ សម្មប្បធាន ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ មិនមានរូប ជាលោកុត្តរ គួរដឹងដោយវិញ្ញាណណាមួយ មិនគួរដឹងដោយវិញ្ញាណណាមួយ។ សម្មប្បធាន ៤ មិនមែនជាអាសវៈ មិនមានអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា អាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងទេ មិនគួរពោលថា អាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ គឺជាធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ សម្មប្បធាន ៤ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត
ID: 637647428223025418
ទៅកាន់ទំព័រ៖