ព្រះត្រៃបិដក ភាគ ៨១

ច្រឡំ​ដោយចិត្ត តាំង​ឡើង​ដោយចិត្ត កើតជា​មួយ​នឹង​ចិត្ត ប្រព្រឹត្តទៅ​តាមចិត្ត ច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ជា​ខាងក្រៅ មិនមែន​ឧបា​ទា ដែល​កិលេស​មាន​តណ្ហា​ជាដើម មិន​កាន់​យក។ សម្ម​ប្ប​ធាន ៤ មិនមែន​ឧបាទាន។បេ។ មិនមែន​កិលេស។បេ។ មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា ប្រកបដោយ​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន ប្រកបដោយ​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន ច្រឡំ​ដោយ​បីតិ​ក៏​មាន មិន​ច្រឡំ​ដោយ​បីតិ​ក៏​មាន ច្រឡំ​ដោយ​សុខ​ក៏​មាន មិន​ច្រឡំ​ដោយ​សុខ​ក៏​មាន ច្រឡំ​ដោយ​ឧបេក្ខា​ក៏​មាន មិន​ច្រឡំ​ដោយ​ឧបេក្ខា តែ​មិនមែន​កាមាវចរ មិនមែន​រូបាវចរ មិនមែន​អរូបាវចរ ជា​អប​រិយា​បន្នៈ ជា​និយ្យានិកៈ ជា​និ​យតៈ ជា​អនុ​ត្ត​រៈ ជា​អរណៈ​ក៏​មាន។

ចប់ បញ្ហា​បុច្ឆ​កៈ។
ចប់ សម្ម​ប្ប​ធាន​វិភង្គ។

ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637647428440837943
ទៅកាន់ទំព័រ៖