ព្រះត្រៃបិដក ភាគ ៨១

ឥទ្ធិបាទ​វិភង្គ


 [២៥១] ឥទ្ធិបាទ ៤ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​ចិត្ត​សមាធិ និង​បធាន​សង្ខារ ១ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ១។
 [២៥២] ចុះ​ភិក្ខុ​ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ តើ​ដូចម្តេច។ បើ​ភិក្ខុ​ធ្វើ​ឆន្ទៈ ឲ្យ​ជា​អធិបតី រមែង​បាន​នូវ​សមាធិ បាន​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ នេះ​ហៅថា ឆន្ទ​សមាធិ។ ភិក្ខុ​នោះ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​អកុសលធម៌​ដ៏​លាមក ដែល​មិនទាន់​កើត មិន​ឲ្យ​កើតឡើង ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​លះ​នូវ​ពួក​អកុសលធម៌ ដ៏​លាមក​ដែល​កើត​ហើយ ញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637647428725369182
ទៅកាន់ទំព័រ៖