ព្រះត្រៃបិដក ភាគ ៨១

វីរិយ​ពលៈ សម្មា​វាយាមៈ​ណា នេះ​ហៅថា បធាន​សង្ខារ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​ឆន្ទៈ​នេះ​ផង ដោយ​សមាធិ​នេះ​ផង ដោយ​បធាន​សង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ​ដោយ​ប្រការ​ដូច្នេះ។
 [២៥៤] ពាក្យ​ថា ឥទ្ធិ បាន​ដល់ ការសម្រេច ការសម្រេច​ព្រម អាការ​សម្រេច អាការ​សម្រេច​ព្រម ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបាន​គ្រប់គ្រាន់ នូវ​ធម៌​ទាំងឡាយ​នោះ។ ពាក្យ​ថា ឥទ្ធិបាទ គឺ​វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ របស់​បុគ្គល​មាន​សភាព​ដូច្នោះ។ ពាក្យ​ថា ចំរើន​នូវ​ឥទ្ធិបាទ គឺ ភិក្ខុ​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​ធម៌​ទាំងនោះ ព្រោះហេតុនោះ ទើប​ពោល​ថា​ចំរើន​នូវ​ឥទ្ធិបាទ។
 [២៥៥] ចុះ​ភិក្ខុ​ចំរើន​នូវ​ឥទ្ធិបាទ ប្រក​ដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ តើ​ដូចម្តេច។ បើ​ភិក្ខុ​ធ្វើ​វីរិយៈ​ឲ្យ​ជា​អធិបតី រមែង​បាន​នូវ​សមាធិ បាន​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ នេះ​ហៅថា វីរិយ​សមាធិ។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637647429208962986
ទៅកាន់ទំព័រ៖