ព្រះត្រៃបិដក ភាគ ៨១
ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។
[២៦៦] បណ្តាធម៌ទាំងនោះ ឆន្ទៈ តើដូចម្តេច។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ជាកុសលណា នេះហៅថា ឆន្ទៈ។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច។ ការតាំងនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សមាធិ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា បធានសង្ខារ។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយឆន្ទៈនេះផង ដោយសមាធិនេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដោយប្រការដូច្នេះ។
[២៦៧] ពាក្យថា ឥទ្ធិ បានដល់ការសម្រេច ការសម្រេចព្រម អាការសម្រេច អាការសម្រេចព្រម ការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ កិរិយាធ្វើឲ្យជាក់ច្បាស់ ការបានគ្រប់គ្រាន់ នូវធម៌ទាំងឡាយនោះ។ ពាក្យថា ឥទ្ធិបាទ
ID: 637647430984587908
ទៅកាន់ទំព័រ៖