ព្រះត្រៃបិដក ភាគ ៨១

គឺ​ការ​ពាល់ត្រូវ។បេ។ ការ​ផ្គង​ទុក សេចក្តី​មិន​រាយមាយ របស់​បុគ្គល​មាន​សភាព​ដូច្នោះ។ ពាក្យ​ថា ចំរើន​នូវ​ឥទ្ធិបាទ គឺ ភិក្ខុ​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​ធម៌​ទាំងនោះ ព្រោះហេតុនោះ ទើប​ពោល​ថា ចំរើន​នូវ​ឥទ្ធិបាទ។
 [២៦៨] ចុះ​ភិក្ខុ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ភិក្ខុ​ឈ្មោះថា ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ។
 [២៦៩] បណ្តា​ធម៌​ទាំងនោះ វីរិយៈ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ណា នេះ​ហៅថា វីរិយៈ។ បណ្តា​ធម៌​ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ​នៃ​ចិត្ត។បេ។ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ណា នេះ​ហៅថា សមាធិ។ បណ្តា​ធម៌​ទាំងនោះ បធាន​សង្ខារ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637647431270369189
ទៅកាន់ទំព័រ៖