ព្រះត្រៃបិដក ភាគ ៨១

សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ណា នេះ​ហៅថា បធាន​សង្ខារ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​វីរិយៈ​នេះ​ផង ដោយ​សមាធិ​នេះ​ផង ដោយ​បធាន​សង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ ដោយ​ប្រការ​ដូច្នេះ។
 [២៧០] ពាក្យ​ថា ឥទ្ធិ គឺ បាន​ដល់​ការសម្រេច ការសម្រេច​ព្រម អាការ​សម្រេច អាការ​សម្រេច​ព្រម ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបាន​គ្រប់គ្រាន់ នូវ​ធម៌​ទាំងឡាយ​នោះ។ ពាក្យ​ថា ឥទ្ធិបាទ គឺ ការ​ពាល់ត្រូវ។បេ។ ការ​ផ្គង​ទុក សេចក្តី​មិន​រាយមាយ របស់​បុគ្គល​មាន​សភាព​ដូច្នោះ។ ពាក្យ​ថា ចំរើន​នូវ​ឥទ្ធិបាទ គឺ ភិក្ខុ​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​ធម៌​ទាំងឡាយ​នោះ ព្រោះហេតុនោះ ទើប​ពោល​ថា ចំរើន​នូវ​ឥទ្ធិបាទ។
 [២៧១] ចុះ​ភិក្ខុ​ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​ចិត្ត​សមាធិ និង​បធាន​សង្ខារ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637647431517869164
ទៅកាន់ទំព័រ៖