ព្រះត្រៃបិដក ភាគ ៨១

ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ភិក្ខុ​ឈ្មោះថា ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​ចិត្ត​សមាធិ និង​បធាន​សង្ខារ។
 [២៧២] បណ្តា​ធម៌​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ ណា នេះ​ហៅថា ចិត្ត។ បណ្តា​ធម៌​ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ​នៃ​ចិត្ត។បេ។ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សមាធិ។ បណ្តា​ធម៌​ទាំងនោះ បធាន​សង្ខារ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា បធាន​សង្ខារ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​ចិត្ត​នេះ​ផង ដោយ​សមាធិ​នេះ​ផង ដោយ​បធាន​សង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយ​ចិត្ត​សមាធិ និង​បធាន​សង្ខារ​ដោយ​ប្រការ​ដូច្នេះ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637647431730681685
ទៅកាន់ទំព័រ៖