ព្រះត្រៃបិដក ភាគ ៨១

នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៣៨] បណ្តា​បច្ច​យា​ការ​ទាំងនោះ អវិជ្ជា តើ​ដូចម្តេច។ ការ​មិនដឹង មិនឃើញ។បេ។ គន្លឹះ​គឺ​អវិជ្ជា មោហៈ​ជាអកុសល​មូល​ណា នេះ​ហៅថា អវិជ្ជា។
 [៣៩] បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ។
 [៤០] បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្តៈ សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហទយៈ ធម្មជាត​ដ៏​ផូរផង់ (គឺ​ភវ​ង្គ​ចិត្ត) ហៅថា មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ ណា នេះ​ហៅថា វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637647383584109055
ទៅកាន់ទំព័រ៖