ព្រះត្រៃបិដក ភាគ ៨១

 [២៧៥] បណ្តា​ធម៌​ទាំងនោះ វីមំសា តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ណា នេះ​ហៅថា វីមំសា។ បណ្តា​ធម៌​ទាំងនោះ សមាធិ តើ​ដូចម្តេច។ ការតាំងនៅ​នៃ​ចិត្ត។បេ។ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ណា នេះ​ហៅថា សមាធិ។ បណ្តា​ធម៌​ទាំងនោះ បធាន​សង្ខារ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា បធាន​សង្ខារ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង មូល​មិត ចូល​ទៅ​ជិត អែបនែប កៀកកើយ ប្រដិតប្រជី ប្រកប​ព្រមដោយ​វីមំសា​នេះ​ផង ដោយ​សមាធិ​នេះ​ផង ដោយ​បធាន​សង្ខារ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ដោយ​ប្រការ​ដូច្នេះ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637647440037118597
ទៅកាន់ទំព័រ៖