ព្រះត្រៃបិដក ភាគ ៨១
[២៨១] បណ្តាឥទ្ធិបាទទាំងនោះ វីមំសិទ្ធិបាទ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ បញ្ញា ការដឹងច្បាស់។បេ។ អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គ ណា នេះហៅថា វីមំសិទ្ធិបាទ ពួកធម៌ដ៏សេស ក៏ឈ្មោះថា ប្រកបដោយវីមំសិទ្ធិបាទ។
ចប់ អភិធម្មភាជនីយ។
[២៨២] ឥទ្ធិបាទ ៤ គឺ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១ វីរិយសមាធិ ... ១ ចិត្តសមាធិ ... ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ បណ្តាឥទ្ធិបាទទាំង ៤ ឥទ្ធិបាទជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
ID: 637647440803681089
ទៅកាន់ទំព័រ៖