ព្រះត្រៃបិដក ភាគ ៨១
[២៨៣] ឥទ្ធិបាទ ៤ ជាកុសលតែមួយយ៉ាង ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនា តែមានវិបាកធម៌ជាប្រក្រតី ដែលកិលេសមានតណ្ហាជាដើមមិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មងក៏មាន ប្រកបដោយវិតក្កៈ និងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ មិនមានវិចារៈក៏មាន ច្រឡំដោយបីតិក៏មាន ច្រឡំដោយសុខក៏មាន ច្រឡំដោយឧបេក្ខា ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាធម៌មានហេតុដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ជារបស់សេក្ខៈ ជាធម៌មានប្រមាណមិនមាន មានអារម្មណ៍ប្រមាណមិនមាន ជាធម៌ដ៏ឧត្តម មានសភាពត្រូវ និងទៀង មិនមែនមានមគ្គជាអារម្មណ៍ មានមគ្គជាហេតុ មិនមែនមានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ខាងក្នុង ទាំងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
ID: 637647441033056132
ទៅកាន់ទំព័រ៖