ព្រះត្រៃបិដក ភាគ ៨១
[២៨៤] វីមំសិទ្ធិបាទ ជាហេតុ ឥទ្ធិបាទ ៣ មិនមែនជាហេតុ។ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយហេតុ។ វីមំសិទ្ធិបាទ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ឥទ្ធិបាទ ៣ មិនគួរពោលថាជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គឺគ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ វីមំសិទ្ធិបាទ ជាហេតុផង ប្រកបដោយហេតុផង ឥទ្ធិបាទ ៣ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុឡើយ គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ។ ឥទ្ធិបាទ ៣ មិនមែនជាហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ វីមំសិទ្ធិបាទ មិនគួរពោលថា មិនមែនជាហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងឥតហេតុផង។
[២៨៥] ឥទ្ធិបាទ ៤ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង មិនប្រកបដោយការឃើញ មិនមានការប៉ះពាល់ ជាអរូប ជាលោកុត្តរ ដែលគប្បីដឹងដោយវិញ្ញាណណាមួយ (មានចក្ខុវិញ្ញាណជាដើម) មិនគប្បីដឹងដោយវិញ្ញាណណាមួយ។ ឥទ្ធិបាទ ៤ មិនមែនអាសវៈ ទាំងមិនមានអាសវៈ ប្រាសចាកអាសវៈ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈផងទេ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង
ID: 637647441312899805
ទៅកាន់ទំព័រ៖