ព្រះត្រៃបិដក ភាគ ៨១
ថាប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ គឺជាធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ ឥទ្ធិបាទ ៤ មិនមែនសញ្ញោជនៈ។បេ។ មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។
[២៨៦] ឥទ្ធិបាទ ៤ ប្រកបដោយអារម្មណ៍។ ឥទ្ធិបាទ ៣ មិនមែនចិត្ត ចិត្តិទ្ធិបាទ ជាចិត្ត។ ឥទ្ធិបាទ ៣ ជាចេតសិក ចិត្តិទ្ធិបាទ មិនមែនចេតសិក។ ឥទ្ធិបាទ ៣ ប្រកបដោយចិត្ត ចិត្តិទ្ធិបាទ មិនគួរពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ឥទ្ធិបាទ ៣ ច្រឡំដោយចិត្ត ចិត្តិទ្ធិបាទ មិនគួរពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងទេ។ ឥទ្ធិបាទ ៣ តាំងឡើងអំពីចិត្ត ចិត្តិទ្ធិបាទ មិនមែនតាំងឡើងអំពីចិត្ត។ ឥទ្ធិបាទ ៣ កើតជាមួយនឹងចិត្ត ចិត្តិទ្ធិបាទ មិនមែនកើតជាមួយនឹងចិត្ត។ ឥទ្ធិបាទ ៣ ប្រព្រឹត្តទៅតាមចិត្ត ចិត្តិទ្ធិបាទ មិនមែនប្រព្រឹត្តទៅតាមចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ចិត្តិទ្ធិបាទ មិនច្រឡំ មិនតាំងឡើងអំពីចិត្ត។
ID: 637647441530399854
ទៅកាន់ទំព័រ៖