ព្រះត្រៃបិដក ភាគ ៨១

ឥទ្ធិបាទ ៣ ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ចិ​ត្តិ​ទ្ធិ​បាទ មិន​ច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត។ ឥទ្ធិបាទ ៣ ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ចិ​ត្តិ​ទ្ធិ​បាទ មិន​ច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត។ ឥទ្ធិបាទ ៣ ជា​ខាងក្រៅ ចិ​ត្តិ​ទ្ធិ​បាទ ជា​ខាងក្នុង។ ឥទ្ធិបាទ ៤ មិនមែន​ឧបាទាន ដែល​កិលេស មាន​តណ្ហា និង​ទិដ្ឋិ​ជាដើម​មិន​កាន់​យក​ហើយ។
 [២៨៧] ឥទ្ធិបាទ ៤ មិនមែន​ឧបាទាន។បេ។ មិនមែន​កិលេស។បេ។ មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា ប្រកបដោយ​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន​ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន ប្រកបដោយ​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន ច្រឡំ​ដោយ​បីតិ​ក៏​មាន មិន​ច្រឡំ​ដោយ​បីតិ​ក៏​មាន ច្រឡំ​ដោយ​សុខ​ក៏​មាន មិន​ច្រឡំ​ដោយ​សុខ​ក៏​មាន ច្រឡំ​ដោយ​ឧបេក្ខា​ក៏​មាន មិន​ច្រឡំ​ដោយ​ឧបេក្ខា តែ​មិនមែន​ជា​កាមាវចរ មិនមែន​ជា​រូបាវចរ មិនមែន​ជា​អរូបាវចរ ជា​អប​រិយា​បន្នៈ ជា​និយ្យានិកៈ ជា​និ​យតៈ ជា​អនុ​ត្ត​រៈ ជា​អរណៈ​ក៏​មាន។

ចប់ បញ្ហា​បុច្ឆ​កៈ។
ចប់ ឥទ្ធិបាទ​វិភង្គ។

ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637647441788212298
ទៅកាន់ទំព័រ៖