ព្រះត្រៃបិដក ភាគ ៨១

ពោជ្ឈង្គ​វិភង្គ


 [២៨៨] ពោជ្ឈង្គ ៧ គឺ សតិ​សម្ពោ​ជ្ឈង្គ ១ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ១ វីរិយ​សម្ពោ​ជ្ឈង្គ ១ បី​តិ​សម្ពោ​ជ្ឈង្គ ១ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ១ សមា​ធិ​សម្ពោ​ជ្ឈង្គ ១ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ១។
 [២៨៩] បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ សតិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នកមាន​ស្មារតី ប្រកបដោយ​ស្មារតី និង​បញ្ញា​ខ្ជាប់ខ្ជួន​ដ៏​ប្រសើរ ជា​អ្នក​រលឹក នឹកឃើញ នូវ​អំពើ​ដែល​ខ្លួន ឬអ្នកដទៃ​ធ្វើ​ហើយ អស់​កាលយូរ​ក្តី នូវ​ពាក្យ​ដែល​ខ្លួន ឬអ្នកដទៃ និយាយ​ហើយ អស់​កាលយូរ​ក្តី នេះ​ហៅថា សតិ​សម្ពោ​ជ្ឈង្គ។ ភិក្ខុ​នោះ ជា​អ្នកមាន​ស្មារតី មាន​សភាព​ដូច្នោះ រមែង​ពិនិត្យ សង្កេត នូវ​ធម៌​នោះ ដោយ​បញ្ញា រមែង​ដល់​នូវ​ការពិចារណា​ជុំវិញ នេះ​ហៅថា ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ។ កាល​ភិក្ខុ​នោះ ពិនិត្យ សង្កេត នូវ​ធម៌​នោះ​ដោយ​បញ្ញា ដល់​នូវ​ការពិចារណា​ជុំវិញ វីរិយៈ​ជា​គុណ​ដែល​ខ្លួន​ប្រារព្ធ​ហើយ មិន​រួញរា​ក៏​មាន នេះ​ហៅថា វី​វិ​យស​ម្ពោ​ជ្ឈង្គ។ កាល​ភិក្ខុ​មាន​ព្យាយាម​ប្រារព្ធ​ហើយ បីតិ​ប្រាសចាក​អាមិសៈ​ក៏​កើតឡើង នេះ​ហៅថា បី​តិ​សម្ពោ​ជ្ឈង្គ។ កាល​ភិក្ខុ​មានចិត្ត​ប្រកបដោយ​បីតិ កាយ​ក៏​ស្ងប់​រម្ងាប់ ចិត្ត​ក៏​ស្ងប់​រម្ងាប់ នេះ​ហៅថា បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ។
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637647442078368574
ទៅកាន់ទំព័រ៖