ព្រះត្រៃបិដក ភាគ ៨១
[៤១] បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។
[៤២] បណ្តាបច្ចយាការទាំងនោះ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ តើដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហទយៈ ធម្មជាតដ៏ផូរផង់ (គឺភវង្គចិត្ត) ហៅថា មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ ណា នេះហៅថា អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ។
[៤៣] បណ្តាបច្ចយាការទាំងនោះ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យតើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា នេះហៅថា ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ។
[៤៤] បណ្តាបច្ចយាការទាំងនោះ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីចេតោសម្ផ័ស្ស វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។
ID: 637647383947077822
ទៅកាន់ទំព័រ៖