ព្រះត្រៃបិដក ភាគ ៨១
[២៩២] បណ្តាសម្ពោជ្ឈង្គទាំងនោះ ធម្មវិចយសម្ពោជ្ឈង្គ តើដូចម្តេច។ ការសង្កេតក្នុងធម៌ទាំងឡាយខាងក្នុងក៏មាន ការសង្កេតក្នុងធម៌ទាំងឡាយខាងក្រៅក៏មាន។ បើការសង្កេតក្នុងធម៌ទាំងឡាយខាងក្នុង មានក្នុងកាលណា ធម្មវិចយសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។ បើការសង្កេតក្នុងធម៌ទាំងឡាយខាងក្រៅ មានក្នុងកាលណា ធម្មវិចយសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។
[២៩៣] បណ្តាសម្ពោជ្ឈង្គទាំងនោះ វីរិយសម្ពោជ្ឈង្គ តើដូចម្តេច។ វីរិយប្រព្រឹត្តទៅក្នុងកាយក៏មាន វីរិយៈប្រព្រឹត្តទៅក្នុងចិត្តក៏មាន។ បើវីរិយៈប្រព្រឹត្តទៅក្នុងកាយ មានក្នុងកាលណា វីរិយសម្ពោជ្ឈង្គក៏ប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។ បើវីរិយៈប្រព្រឹត្តទៅក្នុងចិត្ត មានក្នុងកាលណា វីរិយសម្ពោជ្ឈង្គ ក៏ប្រព្រឹត្តទៅដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន ក្នុងកាលនោះដែរ។
ID: 637647442601517130
ទៅកាន់ទំព័រ៖