ព្រះត្រៃបិដក ភាគ ៨១

 [២៩៤] បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ បី​តិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ បីតិ​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក៏​មាន បីតិ​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក៏​មាន។ បើ​បីតិ​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ មាន​ក្នុង​កាលណា បី​តិ​សម្ពោ​ជ្ឈង្គ ក៏​ប្រព្រឹត្តទៅ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន ក្នុង​កាលនោះ​ដែរ។ បើ​បីតិ​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មាន​ក្នុង​កាលណា បី​តិ​សម្ពោ​ជ្ឈង្គ ក៏​ប្រព្រឹត្តទៅ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន ក្នុង​កាលនោះ​ដែរ។
 [២៩៥] បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ កាយប្បស្សទ្ធិ (សេចក្តី​ស្ងប់​កាយ) ក៏​មាន ចិ​ត្ត​ប្ប​ស្ស​ទ្ធិ (សេចក្តី​ស្ងប់ចិត្ត) ក៏​មាន។ បើ​កាយប្បស្សទ្ធិ​មាន​ក្នុង​កាលណា បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ក៏​ប្រព្រឹត្តទៅ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន ក្នុង​កាលនោះ​ដែរ។ បើ​ចិ​ត្ត​ប្ប​ស្ស​ទ្ធិ​មាន​ក្នុង​កាលណា បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ក៏​ប្រព្រឹត្តទៅ ដើម្បី​ដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន ក្នុង​កាលនោះ​ដែរ។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637647442834329905
ទៅកាន់ទំព័រ៖