ព្រះត្រៃបិដក ភាគ ៨១
[២៩៨] ពោជ្ឈង្គ ៧ គឺសតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តាសម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ចំរើនននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវនិរោធ ជាគ្រឿងឈមទៅកាន់ការលះ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ ចំរើននូវវីរិយសម្ពោជ្ឈង្គ ចំរើននូវបីតិសម្ពោជ្ឈង្គ ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ ចំរើននូវសមាធិសម្ពោជ្ឈង្គ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យនូវនិរោធ ជាគ្រឿងឈមទៅកាន់ការលះ។
ចប់ សុត្តន្តភាជនីយ។
[២៩៩] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តាធម៌ទាំងនោះ ពោជ្ឈង្គ ៧ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ពោជ្ឈង្គ ៧ យ៉ាង គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ក៏កើតមាន។
ID: 637647443344485845
ទៅកាន់ទំព័រ៖