ព្រះត្រៃបិដក ភាគ ៨១

 [៣០៤] បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ សេចក្តី​ស្ងប់ សេចក្តី​រម្ងាប់ ការ​ស្ងប់ ការ​រម្ងាប់ ភាព​នៃ​ការ​ស្ងប់​រម្ងាប់​នៃ​វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ណា នេះ​ហៅថា បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ។
 [៣០៥] បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ សមា​ធិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ការតាំងនៅ​នៃ​ចិត្ត។បេ។ កា​រតំ​កល់​ចិត្ត​ដោយ​ប្រពៃ សមា​ធិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សមា​ធិ​សម្ពោ​ជ្ឈង្គ។
 [៣០៦] បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ ឧបេក្ខា​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ការ​រំពឹង​ឃើញ អាការ​រំពឹង​ឃើញ ការ​រំពឹង​ឃើញ​ជាក់ ភាព​នៃ​ចិត្ត​តាំងនៅ​ជា​កណ្តាល ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ណា នេះ​ហៅថា ឧបេក្ខា​សម្ពោ​ជ្ឈង្គ។
 ធម៌​ទាំងនេះ​ហៅថា ពោជ្ឈង្គ ៧ យ៉ាង ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកប​ដោ​យស​ម្ពោ​ជ្ឈង្គ​ទាំង ៧។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637647443979329610
ទៅកាន់ទំព័រ៖