ព្រះត្រៃបិដក ភាគ ៨១

 [៣០៧] ពោជ្ឈង្គ ៧ យ៉ាងគឺ សតិ​សម្ពោ​ជ្ឈង្គ ១។បេ។ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ១។ បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ សតិ​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ការ​រឭក ការ​នឹកឃើញ។បេ។ ការ​រឭក​ត្រូវ សតិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សតិ​សម្ពោ​ជ្ឈង្គ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សតិ​សម្ពោ​ជ្ឈង្គ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​វីរិយ​សម្ពោ​ជ្ឈង្គ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​បី​តិ​សម្ពោ​ជ្ឈង្គ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកប​ដោយ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សមា​ធិ​សម្ពោ​ជ្ឈង្គ។ បណ្តា​សម្ពោ​ជ្ឈង្គ​ទាំងនោះ ឧបេក្ខា​សម្ពោ​ជ្ឈង្គ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637647444178860962
ទៅកាន់ទំព័រ៖