ព្រះត្រៃបិដក ភាគ ៨១
ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ការរំពឹងឃើញ អាការរំពឹងឃើញ ការរំពឹងឃើញជាក់ ភាពនៃចិត្តតាំងនៅជាកណ្តាល ឧបេក្ខាសម្ពោជ្ឈង្គណា នេះហៅថា ឧបេក្ខាសម្ពោជ្ឈង្គ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកដោយឧបេក្ខាសម្ពោជ្ឈង្គ។
[៣០៨] ពោជ្ឈង្គ ៧ យ៉ាង គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តាធម៌ទាំងនោះ ពោជ្ឈង្គ ៧ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។
ID: 637647444441673352
ទៅកាន់ទំព័រ៖