ព្រះត្រៃបិដក ភាគ ៨១

 [៤៥] បណ្តា​បច្ច​យា​ការ​ទាំងនោះ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង ការ​ត្រេកអរ ការ​កួច​កាន់ ការ​រីករាយ ការ​ស្រើបស្រាល តម្រេក​ដ៏​ខ្លាំង​ណា​នៃ​ចិត្ត នេះ​ហៅថា តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។
 [៤៦] បណ្តា​បច្ច​យា​ការ​ទាំងនោះ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ លទ្ធិ ដូចជា​កំពង់​គឺ​ទិដ្ឋិ ការ​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា នេះ​ហៅថា ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ។
 [៤៧] បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ វៀរលែងតែ​ឧបាទាន​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ។
 [៤៨] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​កើត ការ​កើត​ព្រម ការ​ផ្តួច​ឡើង ការ​កើត​ចំពោះ ការ​កើត​ប្រាកដ​ណា នៃ​ធម៌​ទាំងឡាយ​នោះ នេះ​ហៅថា ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637647384230827842
ទៅកាន់ទំព័រ៖