ព្រះត្រៃបិដក ភាគ ៨១
ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះជាកុសល ភិក្ខុស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ជាសុញ្ញតៈ ជាវិបាក ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលលោកបានធ្វើហើយ ចំរើនហើយ ក្នុងសម័យនោះ ការរំពឹងឃើញ អាការរំពឹងឃើញ ការរំពឹងឃើញជាក់ ភាពនៃចិត្តតាំងនៅជាកណ្តាល ឧបេក្ខាសម្ពោជ្ឈង្គណា នេះហៅថា ឧបេក្ខាសម្ពោជ្ឈង្គ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឧបេក្ខាសម្ពោជ្ឈង្គ។
ចប់ អភិធម្មភាជនីយ។
[៣១០] ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១។ បណ្តាពោជ្ឈង្គទាំង ៧ ពោជ្ឈង្គជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
ID: 637647445169329628
ទៅកាន់ទំព័រ៖