ព្រះត្រៃបិដក ភាគ ៨១

 [៣១១] ពោជ្ឈង្គ ៧ ជាកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ បី​តិ​សម្ពោ​ជ្ឈង្គ ប្រកបដោយ​សុខវេទនា ពោជ្ឈង្គ ៦ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។ ពោជ្ឈង្គ ៧ ជា​វិបាក​ក៏​មាន មាន​វិបាក​ធម៌​ជាប្រក្រតី មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ជា​ធម៌​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មិន​មាន​វិចារ​ក៏​មាន។ បី​តិ​សម្ពោ​ជ្ឈង្គ មិន​ច្រឡំ​ដោយ​បីតិ តែ​ច្រឡំ​ដោយ​សុខ មិន​ច្រឡំ​ដោយ​ឧបេក្ខា ពោជ្ឈង្គ ៦ ច្រឡំ​ដោយ​បីតិ​ក៏​មាន ច្រឡំ​ដោយ​សុខ​ក៏​មាន ច្រឡំ​ដោយ​ឧបេក្ខា​ក៏​មាន។ ពោជ្ឈង្គ ៧ មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា មិនដល់​នូវ​ការ​សន្សំ (នូវ​កិលេស​វដ្តៈ) ក៏​មាន មិនដល់​នូវ​ការ​សន្សំ (នូវ​កិលេស​វដ្តៈ) ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ក៏​មាន ជា​របស់​សេក្ខៈ​ក៏​មាន ជា​របស់​អសេក្ខៈ មាន​ប្រមាណ​មិនបាន មាន​អារម្មណ៍​ប្រមាណ​មិនបាន ជាស​ភាព​ឧត្តម​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មិន​ទៀង មិន​មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គួរ​ពោល​ថា មាន​មគ្គ​ជាហេតុ​ផង
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637647445395423392
ទៅកាន់ទំព័រ៖