ព្រះត្រៃបិដក ភាគ ៨១
ថាមានមគ្គជាអធិបតីផងក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្ន តែមិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅ មានអារម្មណ៍ជាខាងក្រៅ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
[៣១២] ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ពោជ្ឈង្គ ៦ មិនមែនហេតុ។ ពោជ្ឈង្គ ៧ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងប្រកបដោយហេតុ។ ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពោជ្ឈង្គ ៦ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ គឺគ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ។ ធម្មវិចយសម្ពោជ្ឈង្គ ជាហេតុ ទាំងប្រកបដោយហេតុ ពោជ្ឈង្គ ៦ មិនគួរពោលថា ជាហេតុ ទាំងប្រកបដោយហេតុឡើយ គឺគ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ។ ពោជ្ឈង្គ ៦ មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ ធម្មវិចយសម្ពោជ្ឈង្គ មិនគួរពោលថា មិនមែនហេតុ គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងឥតហេតុដូច្នេះផងទេ។
ID: 637647445630579629
ទៅកាន់ទំព័រ៖