ព្រះត្រៃបិដក ភាគ ៨១

 [៣១៣] ពោជ្ឈង្គ ៧ ប្រកបដោយ​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ មិន​មាន​រូប ជា​លោកុត្តរ ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ ដែល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ។ មិនមែន​អាសវៈ ទាំង​មិន​មាន​អាសវៈ ប្រាសចាក​អាសវៈ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ឡើយ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ទេ គឺ​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ។ មិនមែន​សញ្ញោជនៈ។បេ។ មិនមែន​គន្ថៈ។បេ។ មិនមែន​ឱឃៈ។បេ។ មិនមែន​យោ​គៈ។បេ។ មិនមែន​នី​វរ​ណៈ។បេ។ មិនមែន​បរា​មា​សៈ។បេ។ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ មិនមែន​ចិត្ត ជា​ចេតសិក ប្រកបដោយ​ចិត្ត ច្រឡំ​ដោយចិត្ត តាំង​ឡើង​អំពី​ចិត្ត កើតជា​មួយ​នឹង​ចិត្ត ប្រព្រឹត្តទៅ​តាមចិត្ត ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្ត​តាម​នូវ​ចិត្ត ជា​ខាងក្រៅ មិនមែន​ឧបាទាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក​ហើយ។ មិនមែន​ឧបាទាន។បេ។ មិនមែន​កិលេស។បេ។
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637647445826517228
ទៅកាន់ទំព័រ៖