ព្រះត្រៃបិដក ភាគ ៨១

 [៣១៤] ពោជ្ឈង្គ ៧ មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា ប្រកបដោយ​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន ប្រកបដោយ​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន។ បី​តិ​សម្ពោ​ជ្ឈង្គ មិន​មាន​បីតិ ពោជ្ឈង្គ ៦ ប្រកបដោយ​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន។ បី​តិ​សម្ពោ​ជ្ឈង្គ មិន​ច្រឡំ​ដោយ​បីតិ ពោជ្ឈង្គ ៦ ច្រឡំ​ដោយ​បីតិ​ក៏​មាន មិន​ច្រឡំ​ដោយ​បីតិ​ក៏​មាន។ បី​តិ​សម្ពោ​ជ្ឈង្គ ច្រឡំ​ដោយ​សុខ ពោជ្ឈង្គ ៦ ច្រឡំ​ដោយ​សុខ​ក៏​មាន មិន​ច្រឡំ​ដោយ​សុខ​ក៏​មាន។ បី​តិ​សម្ពោ​ជ្ឈង្គ មិន​ច្រឡំ​ដោយ​ឧបេក្ខា ពោជ្ឈង្គ ៦ ច្រឡំ​ដោយ​ឧបេក្ខា​ក៏​មាន មិន​ច្រឡំ​ដោយ​ឧបេក្ខា​ក៏​មាន។ ពោជ្ឈង្គ ៧ មិនមែន​កាមាវចរ មិនមែន​រូបាវចរ មិនមែន​អរូបាវចរ ជា​អប​រិយា​បន្នៈ ជា​និយ្យានិកៈ​ក៏​មាន ជា​អនិយ្យានិកៈ​ក៏​មាន ជា​និ​យតៈ​ក៏​មាន ជា​អនិយតៈ ជា​អនុ​ត្ត​រៈ ជា​អរណៈ​ក៏​មាន។

ចប់ បញ្ហា​បុច្ឆ​កៈ។
ចប់ ពោជ្ឈង្គ​វិភង្គ។

ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637647446081673683
ទៅកាន់ទំព័រ៖