ព្រះត្រៃបិដក ភាគ ៨១

 [៤៩] បណ្តា​បច្ច​យា​ការ​ទាំងនោះ ជរា និង​មរណៈ កើតមាន​ព្រោះ​ជាតិ​ជា​បច្ច័យ តើ​ដូចម្តេច។ ជរា​ក៏​មាន មរណៈ​ក៏​មាន។ បណ្តា​ជរា និង​មរណៈ​នោះ ជរា តើ​ដូចម្តេច។ ការ​ចាស់​គ្រាំគ្រា ការ​រួញ​ថយ​ទៅ​នៃ​អាយុ​ណា នៃ​ធម៌​ទាំងឡាយ​នោះ នេះ​ហៅថា ជរា។ បណ្តា​ជរា និង​មរណៈ​នោះ មរណៈ តើ​ដូចម្តេច។ ការ​អស់​ទៅ ការ​សូន្យ​ទៅ ការ​បែកធ្លាយ ការ​បែក​ខ្ចាត់ខ្ចាយ ការ​មិន​ទៀង ការបាត់បង់​ណា នៃ​ធម៌​ទាំងឡាយ​នោះ នេះ​ហៅថា មរណៈ។ ជរា​នេះ​ផង មរណៈ​នេះ​ផង នេះ​ហៅថា ជរា និង​មរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។
 [៥០] ត្រង់​ពាក្យ​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ គឺ​ការ​ជួបជុំ ការ​មូលមក ការប្រជុំ​ចុះ ការ​កើត​ប្រាកដ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ ព្រោះហេតុនោះ ទើប​លោក​ពោល​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៥១] ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខា ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​នាម​ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637647384495359424
ទៅកាន់ទំព័រ៖