ព្រះត្រៃបិដក ភាគ ៨១
ចំរើនសម្មាវាចា។បេ។ ចំរើនសម្មាកម្មន្តៈ។បេ។ ចំរើនសម្មាអាជីវៈ។បេ។ ចំរើនសម្មាវាយាមៈ។បេ។ ចំរើនសម្មាសតិ។បេ។ ចំរើនសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យការប្រាសចាកតម្រេក អាស្រ័យនិរោធ ឈមទៅក្នុងការលះបង់។
ចប់ សុត្តន្តភាជនីយ។
[៣២៦] មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ បណ្តាធម៌ទាំងនោះ មគ្គមានអង្គ ៨ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ មគ្គមានអង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ក៏កើតមាន។
[៣២៧] បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ។
ID: 637647447603392184
ទៅកាន់ទំព័រ៖