ព្រះត្រៃបិដក ភាគ ៨១

 [៣២៨] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាសង្កប្បៈ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​រិះគិត ការ​នឹកភ្នក ការ​រំពឹង ការ​ជញ្ជឹង ការ​លើក​ចិត្ត​ឡើង សម្មាសង្កប្បៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាសង្កប្បៈ។
 [៣២៩] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាវាចា តើ​ដូចម្តេច។ ការ​វៀរ ការ​ចៀសវាង ការ​វៀរ​ស្រឡះ ការ​ងាក​ចេញ​ចាក​វចីទុច្ចរិត ៤ គឺ​ការ​មិន​សាង ការ​មិន​ធ្វើ ការ​មិន​ប្រព្រឹត្ត ការ​មិន​ល្មើស​ឲ្យ​ហួស​ដែន ការ​សម្លាប់​ហេតុ (ដោយ​អរិយមគ្គ) សម្មាវាចា ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាវាចា។
 [៣៣០] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មា​កម្មន្តៈ តើ​ដូចម្តេច។ ការ​វៀរ ការ​ចៀសវាង វៀរ​ស្រឡះ ការ​ងាក​ចេញ ចាក​កាយទុច្ចរិត ៣ គឺ ការ​មិន​សាង ការ​មិន​ធ្វើ ការ​មិន​ប្រព្រឹត្ត ការ​មិន​ល្មើស​ឲ្យ​ហួស​ដែន ការ​សម្លាប់​ហេតុ (ដោយ​អរិយមគ្គ) សម្មា​កម្មន្តៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មា​កម្មន្តៈ។
 [៣៣១] បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាអាជីវៈ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637647447914954670
ទៅកាន់ទំព័រ៖