ព្រះត្រៃបិដក ភាគ ៨១
ការវៀរ ការចៀសវាង ការវៀរស្រឡះ ការងាកចេញ ចាកមិច្ឆាអាជីវៈ គឺការមិនសាង ការមិនធ្វើ ការមិនប្រព្រឹត្ត ការមិនល្មើសឲ្យហួសដែន ការសម្លាប់ហេតុ (ដោយអរិយមគ្គ) សម្មាអាជីវៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាអាជីវៈ។
[៣៣២] បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាយាមៈ។
[៣៣៣] បណ្តាអរិយមគ្គទាំងនោះ សម្មាសតិ តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ សម្មាសតិ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសតិ។
[៣៣៤] បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ។ នេះហៅថា មគ្គមានអង្គ ៨ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមគ្គមានអង្គ ៨។
ID: 637647448174798731
ទៅកាន់ទំព័រ៖