ព្រះត្រៃបិដក ភាគ ៨១

 [៣៣៥] មគ្គ​មាន​អង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តា​ធម៌​ទាំងនោះ មគ្គ​មាន​អង្គ ៥ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ មគ្គ​មាន​អង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ ក៏​រមែង​មាន។ បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាទិដ្ឋិ តើ​ដូចម្តេច។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការសង្កេត​នូវ​ធម៌ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាទិដ្ឋិ។ បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាសង្កប្បៈ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​រិះគិត ការ​នឹកភ្នក។បេ។ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាសង្កប្បៈ។ បណ្តា​អរិយមគ្គ​ទាំងនោះ សម្មា​វាយាមៈ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គ
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637647448424329650
ទៅកាន់ទំព័រ៖