ព្រះត្រៃបិដក ភាគ ៨១
ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាយាមៈ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសតិ តើដូចម្តេច។ ការរឭក ការនឹកឃើញ។បេ។ សម្មាសតិ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសតិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសមាធិ តើដូចម្តេច។ ការឋិតនៅនៃចិត្ត។បេ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសមាធិ។ នេះ ហៅថា មគ្គមានអង្គ ៥ ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមគ្គមានអង្គ ៥។
[៣៣៦] មគ្គមានអង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកិលេសវដ្តៈ) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ
ID: 637647448645892665
ទៅកាន់ទំព័រ៖