ព្រះត្រៃបិដក ភាគ ៨១

ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាទិដ្ឋិ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សម្មាទិដ្ឋិ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សម្មាសង្កប្បៈ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សម្មា​វាយាមៈ។បេ។ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សម្មាសតិ។ បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាសមាធិ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ការឋិតនៅ​នៃ​ចិត្ត។បេ។ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​ហៅថា សម្មាសមាធិ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​សម្មាសមាធិ។
 [៣៣៧] មគ្គ​មាន​អង្គ ៨ គឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ បណ្តា​ធម៌​ទាំងនោះ មគ្គ​មាន​អង្គ ៨ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637647448863548323
ទៅកាន់ទំព័រ៖