ព្រះត្រៃបិដក ភាគ ៨១

 [៣៣៨] មគ្គ​មាន​អង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ។ បណ្តា​ធម៌​ទាំងនោះ មគ្គ​មាន​អង្គ ៥ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូល​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​ក៏​កើតមាន។បេ។ អវិ​ក្ខេ​បៈ​ក៏​កើតមាន ធម៌​ទាំងនេះ ជាកុសល ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ជា​សុញ្ញ​តៈ ជា​វិបាក ព្រោះ​ភាព​នៃ​លោកុត្តរ​កុសល​ជ្ឈាន​នោះ​ឯង ដែល​លោក​បាន​ធ្វើ​ហើយ ចំរើន​ហើយ ក្នុង​សម័យ​នោះ មគ្គ​មាន​អង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ ក៏​កើតមាន នេះ​ហៅថា មគ្គ​មាន​អង្គ ៥ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មគ្គ​មាន​អង្គ ៥។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637647449279173353
ទៅកាន់ទំព័រ៖