ព្រះត្រៃបិដក ភាគ ៨១
ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមានព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៥២] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ ជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ វិញ្ញាណកើតមាន ព្រោះសង្ខាជាបច្ច័យ តើដូចម្តេច។ ចិត្តៈ សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា។បេ។ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណនោះ ណា នេះហៅថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះហៅថា នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ អធិប្បាយត្រង់ពាក្យថា ផស្សៈកើតមាន ព្រោះនាមជាបច្ច័យ។ ចុះបណ្តាធម៌ទាំងនោះ នាម តើដូចម្តេច។
ID: 637647384724421545
ទៅកាន់ទំព័រ៖