ព្រះត្រៃបិដក ភាគ ៨១

អង្គ​មគ្គ ៨ មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ក៏​មាន មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​ក៏​មាន ជា​របស់​សេក្ខៈ​ក៏​មាន ជា​របស់​អសេក្ខៈ មាន​ប្រមាណ​មិនបាន មាន​អារម្មណ៍​ប្រមាណ​មិនបាន ជាស​ភាព​ដ៏​ឧត្តម​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មាន​សភាព​មិន​ទៀង មិនមែន​មាន​មគ្គ ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គួរ​ពោល​ថា មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន បម្រុង​នឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន តែ​មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ទាំង​ខាងក្នុង ទាំង​ខាងក្រៅ មាន​អារម្មណ៍​ជា​ខាងក្រៅ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន។
 [៣៤២] សម្មាទិដ្ឋិ ជាហេតុ អង្គ​មគ្គ ៧ មិនមែន​ហេតុ។ អង្គ​មគ្គ ៨ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ប្រកបដោយ​ហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អង្គ​មគ្គ ៧ មិន​គួរ​ពោល
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637647450280892522
ទៅកាន់ទំព័រ៖