ព្រះត្រៃបិដក ភាគ ៨១

ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ គឺ​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ។ សម្មាទិដ្ឋិ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អង្គ​មគ្គ ៧ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ដូច្នេះ​ឡើយ គឺ​គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ។ អង្គ​មគ្គ ៧ មិនមែន​ហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ សម្មាទិដ្ឋិ មិន​គួរ​ពោល​ថា មិនមែន​ហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​មិនមែន​ហេតុ ទាំង​ឥត​ហេតុ​ផង​ឡើយ។
 [៣៤៣] អង្គ​មគ្គ ៨ ប្រកបដោយ​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ មិន​មាន​រូប ជា​លោកុត្តរ គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ។ អង្គ​មគ្គ ៨ មិនមែន​អាសវៈ មិន​មាន​អាសវៈ ប្រាសចាក​អាសវៈ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ឡើយ មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ទេ គឺ​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ។ អង្គ​មគ្គ ៨ មិនមែន​សញ្ញោជនៈ។បេ។ មិនមែន​គន្ថៈ។បេ។ មិនមែន​ឱឃៈ។បេ។ មិនមែន​យោ​គៈ។បេ។
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637647450520423351
ទៅកាន់ទំព័រ៖